ទាន់ហេតុការណ៍

នាំមកជូនដោយ

រថយន្តសាំយ៉ុងបត់ឆ្លងផ្លូវត្រូវរថយន្តហាយឡែនឌ័របុកពេញទំហឹង


ប្រភេទ៖ សន្តិសុខ សង្គម
4/6/2018 12:50:53 PM

រថយន្តសាំយ៉ុងបត់ឆ្លងផ្លូវត្រូវរថយន្តហាយឡែនឌ័របុកពេញទំហឹង

ភ្នំពេញ៖ រថយន្តសាំយ៉ុង១គ្រឿងខណៈពេលកំពុងបើកបរបត់ឆ្លងផ្លូវស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាកហាយឡែនឌ័រទៅដល់ វាក់ជាន់ហ្វ្រាំងមិនជសប់គេចចេញក៏ម៨នទាន់ក៏បានបុកពេញទំហឹងចំពាក់កណ្ដាលខ្លួន បណ្ដាលឲ្យរថការខូចខាតទាំងសង្ខាងតែម្ដង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវអូដឹមកប់ស្រូវ ត្រង់ចំណុចភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភព័ត៌ពីកន្លែងកើតហេតុបានឲ្យ

ដឹងថា រថយន្តសាំយ៉ុងពណ៍សពាក់ស្លាកលេខភ្នំពេញ2W-6493 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។ចំណែករថយន្តម៉ាកហាយឡែនឌ័រពណ៍សពាក់ស្លាកលេខភ្នំពេញ 2AJ-9591 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះដូចគ្នាដែរ ។