ទាន់ហេតុការណ៍

នាំមកជូនដោយ

គ្រាន់តែលុយ ៣០០០ រៀលសោះកាប់ឪពុកខ្លួនស្លាប់


ប្រភេទ៖ សន្តិសុខ សង្គម
4/6/2018 11:47:22 AM

គ្រាន់តែលុយ ៣០០០ រៀលសោះកាប់ឪពុកខ្លួនស្លាប់

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ជាស្រ្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ខឹងបាត់លុយដោយសង្ស័យថាឪពុកបង្កើតលួចក៌ទាញកាំបិតផ្កាក់កាប់បណ្តាលឱ្យស្លាប់ភ្លាមៗ គួរឲ្យអាណោចអាធ័មក្នុងថ្លុកឈាមយ៉ាងរន្ធត់ ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ

ព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦.៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ឯម សារឿន ភូមិល្វាសកណ្តាល ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្តាល​​ ។ បើតាមលោកវរសេនីយ៍ទោ ហេង សុផល អធិការស្រុកល្វាឯមបានឱ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ ឯម សារឿន ភេទប្រុស អាយុ៦៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ

មានទីលំនៅភូមិឃំុកើតហេតុ រីឯជនសង្ស័យមានឈ្មោះ ឃុត ចន្នី ភេទស្រី អាយុ ៣៧ ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ(ឃាត់ខ្លួន)ត្រូវជាកូនបង្កើតជនរងគ្រោះ។ វត្ថុតាងចាប់យកកាំបិតផ្គាក់ដងខ្លី ដងឬស្សី ប្រវែង៦៩ស.ម ផ្លែមានប្រវែង ៣១ស.ម។


ក្រោយពីកើតហេតុកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលល្វាស ដេីម្បីកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។