នាំមកជូនដោយ

ឃាត់ជនសង្ស័យភេទទី៣ម្នាក់ សង្ស័យករណីលួច


ប្រភេទ៖ សន្តិសុខ សង្គម
5/11/2018 11:34:05 AM

ភ្នំពេញ៖ ជនសង្ស័យភេទទី៣ម្នាក់ត្រូវបានកំលាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនអោយកំលាំងនគរបាលប៉ុស្តិ៍សាកសួរបន្ត កាលវេលាម៉ោង១២នឹង៥០នាទី ថ្ងៃ១១ខែឧសភាឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុងភូមិ ប្រប្រកខាងត្បូង សង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ 


ជនសង្ស័យឈ្មោះ វណ្ណ ភក្តី ២៧ឆ្នាំមុខរបរ រត់ម៉ូតូឌុបនឹងសុំទេន ស្នាក់នៅ ម្តុំ ជ្រោយចង្វា ជិះម៉ូតូម៉ាកគប់៥០ ពណ៌ខៀវខ្ចី ពាក់ស្លាកលេខថ3676ភព1។ កម្លាំងអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានបាត់ នៅភូមិសាស្ត្រ ស្មុកស្មាញ ឃើញ ជនសង្ស័យភេទទី 3 កំពុងបណ្ដើរម៉ូតូ មានសម្ភារៈ សាក់ឡូ ដោយមានការសង្ស័យ ពូកគាត់បានសួរនាំ ទៅជនសង្ស័យខាងលើ ពេលនោះ ជនសង្ស័យភេទទី 3 ខាងលើ បាននិយាយថា រូបគាត់ ជាអ្នករត់ម៉ូតូឌុប ទើបតែឌុបបុរសម្នាក់

ដាក់ចិត្តកន្លែងកើតហេតុ តើម៉ូតូរបស់គាត់អស់សាំងធាក់មិនឆេះ ហើយគាត់មិនដើរទាំងកណ្ដាលយប់តែម្ដង នៅពេលនោះដែរ កម្លាំងអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យ មានការសង្ស័យ បានសុំឆែក នៅសាក់កាដូដោយស្រពីងស្រពោង ហើយមើលសាំងម៉ូតូ ដែលជនសង្ស័យថាអស់ ពេលបើកមើលឃើញសាំងម៉ូតូនៅច្រើន ហើយបានឆេកមើលសាកកាដូ ដោយមានសម្ភារៈ ជាច្រើន លុយ ក្រដាសប្រាក់១០០០រៀល និង ៥០០រៀលនឹ១០០រៀល ជាច្រើន មានសំលៀកបំពាក់ និងអាវ ទ្រនាប់ ផងដែរ បន្ទាប់មក ជន

សង្ស័យ ភេទទី ៣ខាងលើ បានសារភាពថា រូបគាត់ ជាអ្នកសុំទាន និងពេលខ្លះ គាត់រត់ម៉ូតូឌុប ដើម្បីជីវភាព ប្រចាំថ្ងៃ ដោយមានការសង្ស័យ កម្លាំងនគរបាលអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យ បាននាំជនសង្ស័យ នាំទៅប៉ុស្តិ៍នគរបាល ដើម្បីសាកសួរបន្តហើយកំលាំងប៉ុសិ៍្តកំពង់សាកសួរ ។