នាំមកជូនដោយ

គ្រោះធម្មជាតិឆក់យកជីវិតមនុស្សម្នាក់ និងរបួស ៤នាក់ 


ប្រភេទ៖ សន្តិសុខ សង្គម
5/10/2018 12:57:59 PM

ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងចំនួន ៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល រួមទាំងផ្ទះសម្បែងចំនួន ៥ខ្នងថែមទៀតរងការខូចខាតដំណំផងដែរ ។ ហេតុការណ៍គ្រោះធម្មជាតិបណ្ដាលឲ្យស្លាប់មនុស្ស និងរងរបួសធ្ងន់ស្រាលរួមទាំងរងការខូចខាតផ្ទះសម្បែងខាងលើ បើតាមប្រភពពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបាន

ឲ្យដឹងថា នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះធម្មជាតិភ្លៀងធ្លាក់យ៉ាងខ្លាំង(ខ្យល់ព្យុះកន្រ្តាក់លាយឡាំទៅដោយផ្គររន្ទះ) បណ្ដាលឲ្យរងការខូចខាត(ដួលរលំរបើកដំបូលជញ្ជាំងផ្ទះ)ចំនួន ៤ខ្នង ដែលស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ 

ប្រភពខាងលើបន្តថា រសៀលថ្ងៃដដែលនៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរឯនេះវិញ ក៍មានករណីគ្រោះធម្មជាតិផងដែរបណ្ដាលឲ្យដួលរលំដើមឈើ(ធ្នង់) ១ដើមធំសង្កត់ផ្ទះ ១ខ្នងរងការខូចខាតយ៉ាងដំណំ និងរងរបួសមនុស្សចំនួន ៤នាក់(ធ្ងន់ម្នាក់)។

ដោយឡែក៖ ប្រភពដដែលបន្តទៀតថា នៅរសៀលដដែល ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៍មានបញ្ហាគ្រោះធម្មជាតិដូចគ្នាដែរ ដោយរន្ទះបាញ់ស្លាប់បុរសម្នាក់ឈ្មោះ ធន សូត្រ ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ នៅគ្រាដែលជនរងគ្រោះកំពុងធ្វើដំណើរមកពីចំការ៕